កម្ពុជា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅគូឡាឡាំពួ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង។

នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះការដើរតួនាទីដ៏សំខាន់ក្នុងការធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។

...

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print