អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បាននិយាយថាគាត់ “មានការព្រួយបារម្ភ” ពីរបួសសាច់ដុំដែលកើតឡើងលើខ្សែប្រយុទ្ធ Viktor Gyokeres អំឡុងពេលទទួលជ័យជម្នះ 2-0 នៅលើទឹកដីក្រុម Burnley ។
Gyokeres ដែលបានចុះហត្ថលេខាជាមួយ Arsenal ក្នុងការផ្ទេរតម្លៃ 64 លានផោនក្នុងរដូវក្តៅនេះ បានរកគ្រាប់បាល់បើកឆាកកាលពីថ្ងៃសៅរ៍ មុនពេលត្រូវបានដកចេញនៅតង់ទីមួយ។
ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 4 គ្រាប់នៅ Premier League នៅរដូវកាលនេះ ប៉ុន្តែមិនបានហ្វឹកហាត់ចាប់តាំងពីការប្រកួត Burnley ហើយមិនមានវត្តមានសម្រាប់ការប្រកួត Champions League នៅថ្ងៃអង្គារនៅទឹកដី Slavia Prague ទេ។
Arteta បាននិយាយប្រាប់BBC Sport Gyokeres មិនបានចូលរួមក្នុងក្រុមនោះទេហើយគាត់មិនបានហ្វឹកហាត់ថ្ងៃនេះទេ។ ពួកគេត្រូវធ្វើតេស្ត និងស្កែនបន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីយល់ពីទំហំនៃរបួស។
លោកArteta បានបញ្ចាក់ថាកីឡាករ Arsenal ប្រាំពីរនាក់បច្ចុប្បន្នត្រូវអវត្តមានដោយសាររបួស រួមទាំងខ្សែប្រយុទ្ធ Kai Havertz, Gabriel Martinelli, Noni Madueke និង Gabriel Jesus ៕










