ចិនសម្រេចចិត្ត ពន្យារពេលបន្ថែម សម្រាប់ការ លើកលែងទិដ្ឋាការចំពោះបារាំងនិងប្រទេស ផ្សេងទៀត ព្រមនិងលើកលែងទិដ្ឋាការចំពោះស៊ុយអែត

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ៣ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយ សំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំថា ដើម្បីអនុវត្តជាក់ស្តែងនូវ ស្មារតីនៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ ពោលគឺពង្រីកការបើកចំហចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ និងបន្តផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ប្រទេសចិនសម្រេចចិត្តពន្យារពេលបន្ថែមទៀត សម្រាប់ការ លើកលែងទិដ្ឋាការចំពោះបារាំងនិងប្រទេស ផ្សេងទៀតរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៦។ លើសពីនេះ ចិននឹង លើកលែងទិដ្ឋាការចំពោះស៊ុយអែតចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៦។

អគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិន បានចេញសេចក្តីជូនដំណឹងនាថ្ងៃដដែលថា អ្នកដំណើរកាន់លិខិតឆ្លងដែន ធម្មតានៃប្រទេសខាងលើ ពេលមកធ្វើអាជីវកម្ម ធ្វើទេសចរណ៍ សួរសុខទុក្ខសាច់ញាតិ ធ្វើទស្សនកិច្ច ផ្លាស់ប្តូរ ឬឆ្លងកាត់ដែនចិន អាចស្នាក់នៅប្រទសចិន មិនលើសពី ៣០ ថ្ងៃ ហើយ អាចចូលដែនចិនដោយមិនបាច់ស្នើសុំទិដ្ឋាការ ។ ចំណែកអ្នកដំណើរដែលមិនសមស្របនឹង លក្ខខណ្ឌលើកលែងទិដ្ឋាការនៅតែត្រូវស្នើសុំទិដ្ឋាការដដែល មុនពេលចូលដែនចិន៕

...

ប្រភព ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print