ប្រើប្រាស់ឧបករណ៍ឆក់ត្រីយ៉ាងសកម្មក្នុងមូលដ្ឋាន​ តែពេលឃាត់ខ្លួនឃើញមានគ្រឿងញៀនជាប់ជាមួយទៀតនៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​បាណន់​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​មនុស្សចំនួន​ ៤នាក់​ ខណៈ​ពួកគេ​កំពុងធ្វើ​សកម្មភាព​ប្រើប្រាស់ឧបករណ៍ឆក់ត្រីយ៉ាងសកម្មក្នុងមូលដ្ឋាន​ ប៉ុន្តែ​ពេលឃាត់ខ្លួន​ឆែកឆេរ​ ស្រាប់​តែ​ឃើញមានគ្រឿងញៀនជាប់ជាមួយទៀតផង។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំល្បាតក្នុងមូលដ្ឋានឃុំចែងមានជ័យនិងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក៏ប្រទះឃើញ បុរសចំនួន ០៤នាក់ ដែលប្រដាប់ដោយឧបករណ៍ឆក់ត្រីខុសច្បាប់កំពុងប្រព្រឹត្តិសកម្មភាពឆក់ត្រីក្នុងមូលដ្ឋាននេះដោយមិនខ្វល់ពីការហាមឃាត់របស់ច្បាប់ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនភ្លាមៗ ក៏ពិនិត្យឃើញមានគ្រឿងញៀននៅជាប់នឹងខ្លួនពួកគាត់ផង ដោយសមត្ថកិច្ចដកហូតបាន៖
-អំភ្លីឆក់ចំនួន០៣គ្រឿង
-អាគុយ៤០អំពែចំនួន០៣
– ដងឆក់ចំនួន០២សម្រាប់
-សារធាតុញៀនចំនួន០១ថង់
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

សមត្ថកិច្ចនគរបាលស្រុកបាណន់បានឱ្យដឹងថាពេលសាកសួរ ពួកគាត់ទាំង០៤នាក់នេះ ប្រព្រឹត្តិការប្រើប្រាស់គ្រឿងញៀន ផងនិងប្រព្រឹត្តិអំពើល្មើសច្បាប់ប្រើឧបករណ៍ឆក់ត្រី ក្នុងមូលដ្ឋានយ៉ាងសកម្មផង នាពេលកន្លងមក និងបច្ចុប្បន្ន។

សូមជម្រាបជូនថាករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅមូលដ្ឋាន ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន នៅតែមានសកម្មភាពល្មើស ច្បាប់ជាបន្តបន្ទាប់ បើទោះបីសមត្ថកិច្ចចាត់វិធានការបំផុស ផ្សព្វផ្សាយឱ្យពួកគាត់ភ្ញាក់រលឹកស្វែងយល់ពីសកម្មភាពល្មើសច្បាប់យ៉ាងណាក៏ដោយ តែពួកគាត់មួយចំនួនតូច នៅតែបន្តសកម្មភាព នេះឥតឈប់ ។

បើមើលពីរូបភាពខាងក្រៅ ហាក់ឃើញថាជារឿងតូចតាចណាស់ ប៉ុន្តែឧបករណ៍ឆក់នេះ វាបានបំផ្លាញទាំងត្រី តូច ត្រីធំ ត្រី ពង កូនរាល់ ថ្ងៃនៅមូលដ្ឋានខ្លះដែលធ្វើឱ្យបាត់បង់ អន្តរាយដល់ការបង្កកំណើត ចាំបាច់ពួកគាត់គប្បីចូល រួមទាំងអស់គ្នា ដោយប្រើប្រាស់តែឧបករណ៍នេសាទណាដែលត្រឹមត្រូវតាមច្បាប់នោះបានហើយ ។

...

ជនសង័្សយទាំង០៤នាក់និងឧបករណ៍សម្ភារៈល្មើសច្បាប់នគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print