ប៉ូលីសថៃ ស៊ើបអង្កេតករណីបវរកញ្ញា Miss Universe ថតផ្សព្វផ្សាយកាស៊ីណូអនឡាញខុសច្បាប់

ចែករំលែក៖

ថៃឡង់ដ៍ ៖ នៅមុននេះបន្តិច ថ្ងៃទី០៤- វិច្ឆិកា-២០២៥ កាសែត The Nation Thailand បានចុះផ្សាយថា សមត្ថកិច្ចថៃ បានចុះទៅស៊ើបអង្កេតដោយត្រួតពិនិត្យលើការចោទប្រកាន់ថា មានបេក្ខនារីបវរកញ្ញារបស់កម្មវិធី Miss Universe បានថតវីដេអូផ្សព្វផ្សាយកាស៊ីណូអនឡាញ នៅក្នុងទីតាំងស្នាក់នៅរបស់ពួកគេ ។

ការផ្សព្វផ្សាយប្រភេទកាស៊ីណូអនឡាញបែបនេះ គឺខុសច្បាប់របស់ប្រទេសថៃ ហើយបានបង្កឱ្យមានការខូចខាតកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងដល់ប្រទេសថៃដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ការស៊ើបអង្កេត បានចាប់ផ្តើមយ៉ាងឆាប់រហ័ស បន្ទាប់ពីអាជ្ញាធរទទួលបានការជូនដំណឹងដោយបុគ្គលដែលបារម្ភពីបញ្ហានេះ ។

បន្ទាប់ពីករណីនេះ គណៈកម្មាធិការរៀបចំ Miss Universe Thailand លើកទី៧៤ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្សព្វផ្សាយដ៏ចម្រូងចម្រាសរបស់ម្ចាស់ឧបត្ថម្ភកាស៊ីណូអនឡាញ ត្រូវបានអនុវត្តទាំងស្រុងដោយអង្គភាព Miss Universe Organization (MUO) ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុន Miss Grand International Plc (MGI) និងគណៈកម្មាធិការរៀបចំ មិនមានការជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពខុសច្បាប់នេះឡើយ ។

...

ភាពចម្រូងចម្រាសនេះ បានជំរុញឱ្យមន្ត្រីនគរបាលថៃ កោះហៅលោក ណាវ៉ាត់ អ៊ិតសារ៉ាគ្រីស៊ីល (Nawat Itsaragrisil) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Miss Grand International Plc (MGI) និងជាប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Thailand លើកទី៧៤ មកសាកសួរ។ លោក ណាវ៉ាត់ បានបដិសេធរាល់ការជាប់ពាក់ព័ន្ធទាំងអស់ ដោយបញ្ជាក់ថា អង្គភាពរបស់លោកគឺ MGI ហើយលោកមិនបានចូលរួមក្នុងការផ្សព្វផ្សាយខុសច្បាប់នេះទេ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print