អ្នកចាត់ការសញ្ជាតិបូស្នៀវ័យ 44 ឆ្នាំ Mladen Zizovicបានដួលនៅនាទីទី 22 នៃការប្រកួតរបស់ក្រុម Radnički 1923 ជាមួយ Mladost ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសស៊ែប៊ីកាលពីល្ងាចថ្ងៃអាទិត្យ។
ភ្លាមៗនោះ គ្រូពេទ្យបានប្រញាប់ប្រញាល់ បញ្ជូនគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែគួរឱ្យសោកស្តាយ មិនអាចជួយសង្គ្រោះជីវិតគាត់បាន។
ការប្រកួតត្រូវបានផ្អាកភ្លាមៗ មុនពេលអាជ្ញាកណ្តាលបន្តការប្រកួតពេល ដែលZizovicកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។ តែ២០នាទីក្រោយមកក៏ត្រូវបានគេបញ្ជាក់ថាគាត់បានស្លាប់បាត់ទៅហើយ។
កីឡាករ និងគ្រូបង្វឹកមកពីក្រុមទាំងពីរបានស្រក់ទឹកភ្នែកនៅលើទីលាន មុនពេលការប្រកួតត្រូវបានបោះបង់ចោល។
...
Zizovic ដែលជាអតីតកីឡាករជម្រើសជាតិបូស្នៀ ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីនៅថ្ងៃទី 23 ខែតុលា ហើយការប្រកួត ជាមួយនឹង Mladost ទើបតែជាការប្រកួតទីបីរបស់គាត់ដែលទទួលបន្ទុកដឹកនាំ៕










