លោកXi Jinpingជួបសន្ទនាជាមួយលោកMishustinនាយករដ្ឋមន្ត្រីរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋ ចិន បាន ជួបសន្ទនាជា មួយ លោក Mishustin នាយករដ្ឋមន្ត្រី រុស្ស៊ី នា វិមានសភាប្រជាជន នៅក្រុងប៉េកាំង។

លោក Xi Jinping បាន លើកឡើងថា ចាប់ ពី ឆ្នាំ ២០២៥ នេះ មក ទំនាក់ទំនង ចិន – រុស្ស៊ី បាន ឆ្ពោះទៅមុខ ក្រោមបរិយាកាសខាងក្រៅ ដែល មាន ភាព ច្របូកច្របល់ ដោយផ្តោតលើការអភិវឌ្ឍ ប្រកប ដោយ កម្រិតខ្ពស់និងគុណភាពខ្ពស់។ ការរក្សា ឱ្យ បានល្អ ពង្រឹង ឱ្យ បានល្អ និងអភិវឌ្ឍ ឱ្យ បាន ល្អ នូវ ទំនាក់ទំនង ចិន-រុស្ស៊ី ជា ជម្រើស ជា យុទ្ធសាស្ត្រ នៃ ភាគីទាំង ២ ។ ភាគីទាំង ២គួរតែ បន្តរក្សា ការប្រាស្រ័យ ទាក់ទង យ៉ាង ជិតស្និទ្ធ អនុវត្ត ឱ្យ បានល្អ នូវ គំនិតឯកភាព របស់ ខ្ញុំ និង លោក ភូទីន ប្រធានាធិបតី រុស្ស៊ី ផ្តោតសំខាន់ ទៅ លើ ផលប្រយោជន៍ ជាមូលដ្ឋាន របស់ ប្រជាជន នៃប្រទេសទាំង២ ព្រមទាំង រួម ចំណែក កាន់ តែ ច្រើន ដល់ សន្តិភាព និង ការអភិវឌ្ឍ នៃ ពិភពលោក ។
ជា ការ ឆ្លើយតប លោក Mishustinបាន លើកឡើងថា ប្រមុខរដ្ឋ នៃ ប្រទេសទាំង២ បាន ជួប សន្ទនា ២ដង មក ហើយ ក្នុង ឆ្នាំ នេះ និង បាន រៀបផែនការ យុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍ នៃទំនាក់ទំនង
រុស្ស៊ី -ចិន ព្រមនិង ពង្រឹង ទំនាក់ទំនងភាព ជា ដៃគូ សហការនិង សម្របសម្រួល ជា យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ រវាង រុស្ស៊ី និង ចិន។ ភាគី រុស្ស៊ី រីករាយ រួមជា មួយភាគី ចិន អនុវត្ត គំនិតឯកភាពសំខាន់របស់ ប្រមុខរដ្ឋ នៃ ប្រទេស ទាំង២ ដើម្បីជំរុញ ឱ្យ កិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំង២ទទួលបាន សមិទ្ធផល កាន់តែច្រើន ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print