ជនសង្ស័យម្នាក់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូ១គ្រឿងនិងគ្រឿងញៀននៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យម្នាក់គេចខ្លួនបាត់ស្រមោលពេលកំលាំងនគរ​បាលស្រុកភ្នំស្រួច​ ចុះទៅបង្រ្កាបមុ​ខសញ្ញាសង្ស័យពាក់ព័ន្ធបទរក្សាទុ​ក​និងចែកចាយសារធាតុ​ញៀន​ដោ​យខុសច្បាប់​ម្នាក់បន្សល់ទុកតែម៉ូតូនិងគ្រឿងញៀន។

ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំព​ង់ស្ពឺ​ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២​០​២៥ វេលាម៉ោង១៦ និង​ ៤០​នាទី កម្លាំងផ្នែកគ្រឿងញៀនស្រុក​ភ្នំស្រួចស​ហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងរោង បា​នធ្វេី​ការស្រាវជ្រាវ​តា​មវិធានការ​ជំនា​ញ​បានកំណ​ត់លេីមុខសញ្ញាសង្ស័​យ​១​នាក់ដែលប្រេីប្រាស់ម៉ូតូ១​គ្រឿ​ងម៉ា​កហុងដា​សេ​១២​៥ ឆ្នាំ២០១៨ ពណ៌ខ្មៅផ្លាកលេ​ខកំ​ព​ង់ស្ពឺ1L-5862 ។

ជាក់ស្ដែងមុខសញ្ញាបានគេចខ្លួនបាត់ ពេ​លសមត្ថកិច្ចចុះធ្វើ​ការត្រួតពិនិត្យដ​ល់ទីតាំងដែលជនសង្ស័យ​ធ្វេីសក​ម្ម​ភា​ពដោយបន្សល់មធ្យោបា​យម៉ូតូនៅកន្លែងកេីតហេតុ​ជ​នស​ង្ស័​យ ក៏បាន​គេចខ្លួនចូលព្រៃបាត់ នៅក្នុងម៉ូតូ​ សម​ត្ថកិច្ចត្រួតពិនិត្យរកឃើញមានម្សៅក្រាមពណ៍សថ្លា ចំ​នួន​១​កញ្ចប់ធំ​ សង្ស័យជាគ្រឿងញៀន ទុកលាក់នៅ​ក្នុងប្រអប់ដាក់អាគុយម៉ូតូ ។

...

បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការចាប់យកវត្ថុតាងរួមជាមួ​យ​ម៉ូតូ១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគ​រ​បា​លស្រុកដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print