ខេត្តឧត្ដរមានជ័យ៖ អង្កការកែប្រែសហគមន៍(CTO) បានរៀបចំកម្មវិធីចែកជំនួយសង្គ្រោះ (ស្បៀង សម្ភារៈ និងសាច់ប្រាក់)ដល់កុមារ ចំនួន ១៦០៣នាក់ ក្នុងគម្រោងដែល រងផលប៉ះពាល់ពីបញ្ហាសង្គ្រាម ពិធីនេះរៀបចំឡើង នៅសាលាបឋមសិក្សាថ្នល់បត់ ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ CTOបានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែកជំនួយសង្គ្រោះ (ស្បៀង សម្ភារៈនិងសាច់ប្រាក់) ដល់កុមារនាពេលនេះក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារឲ្យទទួលបានស្បៀងសម្រាលការខ្វះខាតជីវភាព និងលើកកំពស់សុខុមាលភាព។ជាការួមចំណែកជួយកុមារដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារៈសិក្សាដើម្បីទទួលបានឧិកាសសិក្សាដ៏សមស្រប។
លោកបញ្ជាក់បន្តថា អង្គការកែប្រែសហគមន៍(CTO) កំពុងអនុវត្តគម្រោងកម្មវិធីសិទ្ធិមូលដ្ឋាន(Local Right Program) និងគម្រោងផ្តល់ឧិកាសសិក្សាដល់កុមារក្រៅសាលា (OOSC)។គម្រោងនេះធ្វើការជាដៃគូជាមួយអង្គការ ActionAid និង អង្គការ Aid et Action ក្នុងខេត្តយុទ្ធសាស្ត្រចំនួន៥ គឺខេត្តឧត្តរមានជ័យ កំពង់ធំ ពោធិ៍សាត់ កោះកុង និងខេត្តកំពត។ ជាមួយនឹងអង្គការដៃគូរចំនួន១២ ដែលអនុវត្តគម្រោងតាមបណ្តាខេត្តទាំង៥ខាងលើ លោកស្រី ចាន់ សោភ័ណ្ឌ ប្រធានកម្មវិធី អង្គការ អាក់សិនអេត បានមានប្រសាសន៍ថាក្រោយផ្ទុះអាវុធ ថ្ងៃទី២៤ កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀសចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នដែលអាជ្ញាធររៀបចំក្នុង និងក្រៅខេត្តហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះអាសន្នតាមផ្ទះសាច់ញាតិ។
ដោយសារការរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើងក្នុង ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ ក៏ដោយ។ លោកស្រីបន្តថា ទន្ទឹមគ្នានេះផងដែរ យើងក៏តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការងារឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្តរាយនេះបានជាបន្តបន្ទាប់។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានធ្វើការថ្លែងនៅអំណរគុណ ចំពោះអង្កការកែប្រែសហគមន៍ (CTO) និងអង្គកាជាដៃគូ ជាពិសេស អង្គការ អាក់សិនអេត និងអង្គការអេត អេអាក់ស្យុង ដែលបានរួមគ្នាឆ្លើយតបនូវតម្រូវបន្ទាន់៣លើករួចមកហើយ រហូតទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅដែលមានជាសម្ភារៈប្រើប្រាស់ស្បៀង និងសាច់ប្រាក់ក៏ដូចជាសម្ភារៈស្តុកទឹកស្អាត អនាម័យ និងជាសម្ភារៈសិក្សាកុមារ ដែលបានអនុវត្តនាពេលកន្លងមក និងជាក់ស្ដែងបានបន្តចែកជូន ដូចជានៅពេលនេះស្រាប់ផងដែរ ទាំងនេះគឺជាកាមើលឃើញ នៃការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅលើកុមារ ដែលទាំងនេះក៏ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយនិងរាជរដ្ឋាភិ បាលរបស់យើងផងដែរ។
គូសបញ្ជាក់ផងដែរថា អំណោយដែលចែកជូនដល់កុមារចំនួនទាំង ១៦០៣នាក់ នាពេលនេះក្នុងម្នាក់ៗ ទទួលត្រីខ ២យួរ (២០កំប៉ុង) និងថវិកា ៥ម៉ឺនរៀលផងដែរ។ ក្នុងនោះកុមារនៅក្នុងសង្កាត់កូនក្រៀលមានចំនួន ៣៤៥នាក់៕ដោយ៖តារា










