ខេត្តកំពង់ចាម÷អនុវត្តតាមបទបញ្ជា របស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម បង្រ្កាបម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងលឺខ្លាំង ធ្វើឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋ បានចំនួន ០២គ្រឿង និងជនបង្ក ចំនួន ០២នាក់ ។
នេះបើតាមការបញ្ជាក់ ពីលោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ចាម ឲ្យដឹង នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នេះ ។
...
បច្ចុប្បន្ន ជនបង្ក និងម៉ូតូខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕










