អាម៉េរិកសម្រេច«លើកលែង»បម្រាមលក់សព្វាវុធមកលើកម្ពុជាជាផ្លូវការ

ចែករំលែក៖

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកាលពីល្ងាចនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានសម្រេចលើកលែងបម្រាមលក់សព្វាវុធរបស់ខ្លួនមកលើប្រទេសកម្ពុជាជាផ្លូវការចំណាត់ការនេះធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានត្រួតពិនិត្យ និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ ។

គួរកត់សម្គាល់ថាក្នុងរដ្ឋបាលរបស់លោក Joe Biden បានដាក់បម្រាមលើការនាំចេញអាវុធទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១ ដោយលើកឡើងពីឥទ្ធិពលកាន់តែខ្លាំងឡើងនៃយោធាចិននៅកម្ពុជា ក៏ដូចជាសិទ្ធិមនុស្ស និងអំពើពុករលួយដែលកំពុងតែកើតមាន។
បើយោងតាមកាសែត REUTERS បានរាយការណ៍ថា នៅក្នុងការជូនដំណឹងក្នុងបញ្ជីសហព័ន្ធ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានលើកលែងការរឹតបន្តឹងលក់សព្វាវុធដោយផ្អែកលើការស្វែងរកសន្តិភាព និងការខិតខំរបស់ប្រទេសកម្ពុជា រួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយការលក់សព្វាវុធនឹងត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗផ្សេងៗគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print