បុរសម្នាក់តូចចិត្តបាត់លុយ២០០០ដុល្លារ ដាច់ចិត្តចងក សម្លាប់ខ្លួនចោលប្រពន្ធនិងកូន

ចែករំលែក៖

ភ្នំពេញ ÷ បុរសម្នាក់បន្ទាប់ពីត្រឡប់មកពីទិញម្ហូបសំរាប់ធ្វើខួបកំណើតឲ្យក្មួយ ពេលល្ងាចស្រាប់តែដាច់ចិត្តចងក សម្លាប់ខ្លួនចោលប្រពន្ធនិងកូនស្រីជាទីស្រលាញ់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទី រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបុរី អេសភី ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ ហ៊ាក់ សុខចាន់ អាយុ ៣៨ឆ្នាំស្នាក់នៅចំនុចកើតហេតុខាងលើ មានស្រុក កំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើបានធ្វើបាត់លុយរបស់ក្រុមហ៊ុនចំនួនជាង២០០០ដុល្លា ហើយក៏បានពិភាក្សាជាមួយប្រពន្ធ ខណៈស្ត្រីជាប្រពន្ធចេញទៅផ្សារបាត់ស្រាប់តែបុរសខាងលើបានឡើងទៅលើឡៅតឿ ចងក ជាមួយបង្កាន់ដៃជណ្តើរសម្លាប់ខ្លួនតែម្តង។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ការិយាល័យ កោសល្យវិច័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានចុះមកពិនិត្យសព និងធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print