ទួរគីចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៉ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ តួកគីយ៉េបានប្រកាសថា ខ្លួនបានចេញដីកាចាប់ខ្លួនប្រឆាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៅក្នុងរដ្ឋាភិបាលរបស់លោក ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា។
តួកគីយ៉េបាននិយាយថា ជនសង្ស័យសរុប៣៧រូប ត្រូវបានកំណត់គោលដៅ ដោយដីកាចាប់ខ្លួន ដែលក្នុងនោះក្រៅពីលោក Netanyahu រួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Israel Katz, រដ្ឋមន្រ្តីសន្តិសុខជាតិ លោក Itamar Ben Gvir និងមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ Eyal Zamir។
តួកគីបានចោទប្រកាន់ថា ក្រុមមន្រ្តីទាំងនេះជាប់ពាក់ព័ន្ធ ក្នុងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៉ីស្រាអែលបានប្រព្រឹត្តក្នុងលក្ខណៈជាប្រព័ន្ធ នៅតំបន់ហ្កាហ្សា។ យ៉ាងណាមិញ រដ្ឋាភិបាលអ៉ីស្រាអែល បានចេញមុខទាត់ចោល ការចោទប្រកាន់និងការចេញដីកាចាប់ខ្លួនទាំងនេះ ដោយចាត់ទុកវាថា ជាការសម្តែងយកមុខមាត់របស់ប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan។
តួកគី ដែលជាអ្នករិះគន់ធ្ងន់ៗចំពោះសង្រ្គាមនៅហ្កាហ្សា កាលពីឆ្នាំមុនបានចូលរួមគាំទ្រសំណុំរឿងផ្តួចផ្តើមឡើងដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលបានចោទអ៉ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ បទឈប់បាញ់ផុយស្រួយមួយ សម្រាប់សង្រ្គាមហ្កាហ្សា បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក ដែលជាផ្នែកមួយ នៃផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

...

​រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print