តំណាងអយ្យការបើកការស៊ើបសួរជនសង្ស័យ៤ នាក់ ពាក់ពន្ធករណី ក្លែងឯកសារ កាត់សោប៉ុនប៉ងចូលស្នាក់នៅផ្ទះអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ចប់ការបើកការស៊ើបសួរលើជន សង្ស័យ៤ នាក់ ពាក់ពន្ធសំណុំរឿង ក្លែងឯកសារ និងកាត់សោប៉ុនប៉ងចូលស្នាក់នៅផ្ទះអ្នកដ៏ទៃ ខណៈស្ថិតក្នុងដំណាក់កាលតំណាងអយ្យការកំពុងបើកការស៊ើបសួរនោះ គេបានសង្កេតឃើ ញស្រ្តី២.៣ នាក់អាចជាសាច់ញាតិឬក្រុមគ្រួសារជនសង្ស័យដឹក ដៃគ្នា ចេញ.ចូល សាលាដំបូងទំនងរកការអន្តរាមន៍ជួយបន្ធូបន្ថយឬសម្រាលទោស ដែលជនសង្ស័យទាំង៤ នាក់ បានឬមិនបានប្រព្រឹត្តបទល្មើស ដូចអ្វីតាមការចោទប្រកាន់ពីភាគីដើមបណ្តឹងនោះ ។

សូមជម្រាបថា ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ១ ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង ២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុ ប្រធាននាយកដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានអញ្ជើញមនុស្សចំនួន៤ នាក់ ពាក់ព័ន្ធក្នុងករណីខាង លើមកធ្វើការសាកសួរ រួមមាន ៖
១.ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ ឆ្នាំ
២.ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ ឆ្នាំ
៣.ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ ឆ្នាំ
៤.ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ ឆ្នាំ ។
នៅពេលសាកសួរជនសង្ស័យទាំង៤ នាក់បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឲ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន ។
ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៤ នាក់ មានភាពស៊ី សង្វាក់ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ សមត្តកិច្ចកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print