ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្រុមខ្មែរក្រុមឧទ្ទាមក្រៅច្បាប់ថាខ្លួនជួយជាតិ = ក្រុមនេះអត់បានជួយជាតិស្អីទេ គឺពួកវាជួយបំផ្លាញជាតិ ជួយរារាំងការរីកចម្រើនរបស់ជាតិ និងបំផ្លាញសន្តិភាព?
២- ពួករដ្ឋាភិបាលក្រៅស្រុករបស់ សម រង្ស៊ី ចង់ចូលស្រុកសៀម = នៅសៀមលែងមានជំរំខាវអ៊ីដាំង ជំរំណងចាន់អីទៀតហើយកុំសង្ឃឹម?
៣- ក្រុមឧទ្ទាមក្រៅច្បាប់ចង់ចូលស្រុកសៀម = ចូលទៅពួកឯងទុកឲ្យសៀមប្រើពួកអាហ្អែងចុះទូកនេសាទនៅកណ្តាលសមុទ្រគ្មានកោះត្រើយឲ្យពួកអាហ្អែងរាងម្តង ។
៤- បើសៀមនឹងវាយយកប្រាសាទតាក្របីនិងប្រាសាទខ្នារមែន វាមិនប្រាប់ជាមុនទេ = បើវាប្រាប់មិនប្រាកដថាវានឹងវាយទេ ឆ្កែបើព្រុសវាមិនខាំទេ?
៥- សៀមចេះតែស្រែកប្រកែកតែមិនអាចគេចរួចពីការអនុវត្តកិច្ចព្រមព្រៀងទេ = បញ្ហាសំខាន់គឺកិច្ចព្រមព្រៀងបានចាប់បង្ខំសៀមឲ្យចូលធ្លុងមិនអាចគេចរួចទេ?
៦- ឯឧឧប ប្រាក់ សុខុន ជួបប្រជុំអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជារាយការណ៍ពីបច្ចុប្បន្នភាព = ធ្វើឲ្យកម្ពុជាចំណេញនយោបាយខាងការទូត។
៧- អំពើឧក្រឹដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិជ្ជាទំនើបគឺជាសកម្មភាពដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល = ពិភពលោកត្រូវតែរួមគ្នាបង្ក្រាបនិងលុបបំបាត់ឲ្យខាងតែបាន។
៨- អំពើគុបគិតជាមួយឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = គឺជាទង្វើដែលពិភពលោកមិនត្រូវការជាដាច់ខាត។
៩- ប្រទេសណាមានពាក់ព័ន្ធនឹងអំពើឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = នឹងត្រូវរងទណ្ឌកម្មពីប្រទេសមហាអំណាចដោយខានមិនបាន។
១០- ជាក់ស្តែងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មនិងមានវិធានការណ៍លើប្រទេសនិងមេដឹកនាំប្រទេសមួយចំនួនហើយ = ដែលបានគុបគិតជាមួយឧក្រឹដ្ឋកម្មឆបោកឆ្លងដែននេះ ៕











