សត្វឪម៉ាល់ទិចសិស្សឲ្យរងរបួស១៨នាក់ នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានសិស្សានុសិស្សចំនួន១៨នាក់និងសត្វឆ្កែមួយក្បាលបានរងរបួសដោយសារសត្វឪម៉ាល់ទិច ខណៈកំពុងរៀន ត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ករណីសត្វឪម៉ាល់ទិចសិស្សនេះបានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឺង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។
អ្នកគ្រូអាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឹង សំផន បានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តប្រចាំខេត្តស្វាយរៀងថា នៅមុនពេលកើតហេតុការណ៍នេះឡើង មានសំបុកឪម៉ាល់ឬសំបុកស្រាំងនៅលើដំបូលជាន់ទី២ នៃអា គារសាលា ខណៈនោះក៏មានសិស្សានុសិស្សមួយចំនួនបានយកដុំថ្មគប់ទៅលើសំបុកឪម៉ាល់នោះបណ្ដាលឱ្យធ្លាក់មកដី ហើយផ្អើលដេញទិចសិស្សតែម្ដង។
អ្នកគ្រូនាយិកាបានបន្តថា ក្រោយពីមានករណីសត្វឪម៉ាល់ដេញទិចសិស្សបណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ លោកគ្រូ អ្នកគ្រូក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនសិស្សដែលត្រូវឪម៉ាល់ទិចទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ ដើម្បីធ្វើការសង្គ្រោះផងដែរ។
អ្នកគ្រូនាយិកា បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ សិស្សានុសិស្សដែលត្រូវឱម៉ាល់ទិចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមាតាបិតាសិស្សមកមើលថែផងដែរ។
អ្នកគ្រូបានបញ្ជាក់ថា សិស្សានុសិស្សដែលរងរបួសទាំង១៨នាក់ អ្នកខ្លះត្រូវឪម៉ាល់ទិច១ទ្រនិច អ្នកខ្លះទៀត២ និង៣ទ្រនិច ហើយក្រុមការងារនិងអ្នកជំនាញកំពុងតែយកសំបុកឪម៉ាល់នេះចេញពីសាលារៀនហើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print