រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ការកើនឡើងនៃភាពជាដៃគូរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា បាននាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខ ជូនដល់ប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ​៖​ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា”ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមអបអរសាទរព្រះរាជាណាចក្រកម្ពុជា ខណៈដែលកំពុងប្រារព្ធខួបលើកទី៧២នៃទិវាឯករាជ្យរបស់ខ្លួន។”

ក្នុងសារដែលផ្សព្វផ្សាយដោយស្ថានទូតអាម៉េរិកនៅថ្ងៃនេះបានបន្តថា ក្នុងរយៈពេលជាង ៧០ ឆ្នាំមកនេះ សហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍រួម។ ការកើនឡើងនៃភាពជាដៃគូរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា បាននាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខ ជូនដល់ប្រជាជននៃប្រទេសយើងទាំងពីរ។

សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់។”​ សូមអបអរសាទរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសដ៏សំខាន់នេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print