ចាប់ខ្លួនមនុស្ស៨ នាក់និង ស៊ើបអង្កេតលើកីឡាករជាង១ពាន់នាក់ ក្នុងការបង្រ្កាបល្បែងស៊ីសងនៅទួរគី

ចែករំលែក៖

អាជ្ញាធរប្រទេសទួរគីកាលពីថ្ងៃចន្ទបានចាប់ខ្លួនជាផ្លូវការមនុស្សប្រាំបីនាក់ រួមទាំងប្រធានក្លឹបលំដាប់កំពូលមួយផងដែរ នៅក្នុងការស៊ើបអង្កេតលើការចោទប្រកាន់បទភ្នាល់កីឡាបាល់ទាត់ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) បានដាក់បម្រាមលើកីឡាករចំនួន ១.០២៤នាក់ ដែលកំពុងរង់ចាំការស៊ើបអង្កេតផ្នែកវិន័យ។

ការបង្រ្កាបដ៏កក្រើកនេះកើតឡើងបន្ទាប់ពី TFF កាលពីដើមខែនេះបានព្យួរការងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមន្ត្រីដែលធ្វើការនៅក្នុងលីគអាជីពរបស់ប្រទេសកំពុងលេងភ្នាល់ការប្រកួតបាល់ទាត់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ប្រទេសទួរគីបាននិយាយថា តុលាការបានសំរេចចាប់ខ្លួនប្រធានក្លឹបបាល់ទាត់ Eyupspor លោក Murat Ozkaya និងមនុស្សប្រាំពីរនាក់ទៀតជាផ្នែកនៃការស៊ើបអង្កេត។ Eyupspor មិនទាន់អាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ TFF បាននិយាយថា ខ្លួនបានបញ្ជូនកីឡាករចំនួន ១.០២៤នាក់ពីគ្រប់លីកទាំងអស់ទៅកាន់ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីព (PFDK) ដែលជាផ្នែកមួយនៃការស៊ើបអង្កេត រួមទាំងកីឡាករចំនួន 2៊២៧ នាក់មកពីក្របខ័ណ្ឌ Super Lig ដែលត្រូវបានព្យួរការងារទាំងអស់។

ក្នុងចំណោម ២៧ នាក់នោះមានកីឡាករមកពីក្លឹបជើងឯក GalatasarayនិងBesiktas និងក្លឹបផ្សេងៗទៀត។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតនេះ និងសំណើរបស់ TFF សម្រាប់ទីផ្សារដោះដូរកីឡាកររយៈពេល 15 ថ្ងៃ។

ប្រធាន TFF លោក Ibrahim Haciosmanoglu បានចាត់ទុកស្ថានភាពនេះថាជា “វិបត្តិសីលធម៌នៅក្នុងវិស័យបាល់ទាត់ទួរគី” ។

...

ការស៊ើបអង្កេតផ្ទាល់របស់TFFបានបង្ហាញថា ៣៧១នាក់ ក្នុងចំណោម ៥៧១ អាជ្ញាកណ្តាលសកម្មនៅក្នុងលីគអាជីពរបស់ប្រទេសទួរគីមានគណនីភ្នាល់ ហើយ ១៥២ នាក់ក្នុងចំណោមពួកគេកំពុងលេងល្បែងយ៉ាងសកម្ម។ អាជ្ញាកណ្តាលម្នាក់បានភ្នាល់ ១៨.២២៧ ដង ហើយអាជ្ញាកណ្តាលចំនួន ៤២ នាក់បានភ្នាល់លើការប្រកួតបាល់ទាត់ច្រើនជាង ១ពាន់ដង។ អ្នកផ្សេងទៀតត្រូវបានគេរកឃើញថាបានភ្នាល់តែម្តងគត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print