អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ ឃើញជារឿយៗ បងប្អូនតាមបណ្តាញសង្គម​Facebook ឬតេឡេក្រាម ជាដើម បានថតរូបរថយន្តទំនើបធ្វើដំណើរតាមដងផ្លូវ ដាក់ចូល និងវែកញែក ពាក់ព័ន្ធផ្លាកលេខលំដាប់តួអក្សរទាប ដែលពាក្យពេចន៍ខ្លះខុសក្រមសីលធម៌ ប្រាសចាកសេចក្តីថ្លៃថ្លូរ និងឈានដល់ការរិះគន់ ជេរប្រមាថម្ចាស់រថយន្តថែមទៀត។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា​ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា។

ពេលខ្លះម្ចាស់រថយន្តស្រលាញ់លំដាប់អក្សរទាប ក៏ជាសេរីភាពស្របច្បាស់ នៃការជ្រើសរើសរបស់គាត់ ឲ្យតែផ្លាកលេខនោះមិនទាន់លក់ចេញបំពាក់លើរថយន្តដទៃ។

...

មុនរិះគន់ ជេរប្រមាថអ្នកដទៃ គួរឈ្វេងយល់ និងមានប្រភពព័ត៌មានឲ្យបានច្បាស់លាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print