ទីក្រុងកូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីនៅរសៀលថ្ងៃទី ១១ វិច្ឆិកានេះបានប្រាប់ទៅកាន់ថៃចំៗថាជំហររបស់ប្រទេសម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីកន្លងទៅ លោកថាដំណើរការកិច្ចព្រមព្រៀងនេះត្រូវតែបន្ត និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។
ដល់ដំណាក់ការមេទ័ពកំពូលម៉ាឡេស៊ី ចេញមកប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវតែបន្ត ហើយម៉ាឡេស៊ី នៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានាលើការអនុវត្តកិច្ចព្រមព្រៀងនេះ។
លោក Mohamad Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី នៅថ្ងៃទី១១ ខែវិច្ឆិកា បាននិយាយថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការបន្តអនុវត្តតាម កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
ការចេញមកបញ្ជាក់របស់ប្រមុខកងកម្លាំងជាន់ខ្ពស់ម៉ាឡេស៊ីរូបនេះ បានធ្វើឡើងក្រោយមេដឹកនាំថៃទាំងនាយករដ្ឋមន្រ្តី និងអគ្គមេបញ្ជាការកងទ័ព បានចេញមកផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដោយមិនខ្វល់ពីម្ចាស់ហេត្ថលេខីនោះឡើយ។
យើងរង់ចាំប្រតិកម្ម និងការចេញមកបញ្ជាក់ពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះភាពគឃ្លើន និងការសម្រេចចិត្តទាំងបំពានរប ស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកងកម្លាំងរបស់ថៃ៕
ដោយ ៖ សិលា










