ភ្នំពេញ សមាគមសិល្បករខ្មែរ សូមស្វាគមន៍វត្តមានថ្នាក់ដឹកនាំ តារាចម្រៀងវណ្ណដា វណ្ណថាន ស៊ូហ្សាណា នរិទ្ធ និង យូហៃ រួមជាមួយក្រុមការងារផលិតកម្មបារមីមកកាន់ការិយាល័យសមាគមសិល្បករខ្មែរ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
សមាគមសិល្បករខ្មែរ រីករាយក្នុងកិច្ចសហការជាមួយផលិតកម្មបារមី សប្បាយតារា(ប្រទេសបារាំង) ក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងលើកស្ទួយ ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។
ក្នុងជំហានដំបូងនេះ ពួកយើងកំពុងធ្វើការងាររួមគ្នាយ៉ាងសកម្មក្នុងការរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីការងារមនុស្សធម៌ និងលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ។
នេះគឺការប្រគំតន្ត្រី «Rise for Khmer» នៅសាលប្រគំតន្ត្រីដ៏ល្បីឈ្មោះ Salle Pleyel ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥៕
...
ដោយ , សិលា










