រថយន្តទំនេីបMAYBACHបេីកបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊រីទំនើបម៉ាកMAYBACHមួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកខឿនរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាកទ្រេតចំនួនមួ៦ដើមចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបុរសម្នាក់បានបេីករថយន្ដស៊េរីទំនើបម៉ាក MAYBACHពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2CB-3898 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតបុកឡើងខឿនរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតមួយដើម ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អម៨នបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរបុរសជាអ្នកបើករថយន្តបង្កបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកនៅតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះទៅដល់រួចវាស់វែងស្ទួចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print