ពលរដ្ឋតៃវ៉ាន់ជាច្រើនត្រូវជម្លៀស ដោយព្យុះ Fung-wong បង្កឲ្យមានទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា ឥទ្ធិពលនៃព្យុះទីហ្វុង Fung-wong បានបង្កឱ្យមានការជន់លិចខ្លាំងនៅកោះតៃវ៉ាន់ ជាទីដែលមនុស្សសរុបច្រើនជាង ៨៣០០នាក់ ត្រូវបានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។
ព្យុះ Fung-wong នឹងបោកបក់កាត់ចុងភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃពុធនេះ មុនឆ្ពោះចេញផុតទៅកាន់ផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក។ វាបានបាត់បង់កម្លាំងថាមពលអស់ច្រើន បន្ទាប់ពីវាយប្រហារលើប្រទេសហ្វីលីពីន ជាទីដែលមនុស្ស២៧នាក់ បានស្លាប់។ ទោះជាបែបនេះក្តី វាបាននាំមកនូវភ្លៀងធ្លាក់ ដែលបង្កជាការលិចលង់យ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយផ្ទះសម្បែងជាង១០០០ខ្នង ត្រូវបានជន់លិចនៅក្រុង Suao។ អាជីវកម្មនិងសាលារៀន ត្រូវបានបិទទ្វារនៅតំបន់ភាគច្រើន ដែលស្ថិតនៅភាគខាងត្បូងកោះ។
កាលពីខែកញ្ញា ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ Ragasa បានបង្កឱ្យមានគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស១៨នាក់ នៅស្រុក Hualien របស់តៃវ៉ាន់៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print