ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៖ ការឡើងកម្រិតពី ” ល្បឿនចិន” ទៅកាន់ ” គុណភាពចិន ”

ចែករំលែក៖

ប្រទេសចិន ៖ បក្សកុម្មុយនីស្តចិនបាន កំណត់យក ” ការអភិវឌ្ឍប្រកប ដោយ គុណភាពខ្ពស់ ” ជា ប្រធានបទស្នូល នៃផែនការ ៥ ឆ្នាំទី ១៥ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ក្នុងសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០នាពេលថ្មីៗនេះ ។ តើអ្វីទៅជា ” ការអភិវឌ្ឍប្រកប ដោយ គុណភាពខ្ពស់ ” ?

ការអភិវឌ្ឍប្រកប ដោយ គុណភាពខ្ពស់ ជាទ្រឹស្តីសំខាន់នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន ។ ការអភិវឌ្ឍប្រកប ដោយ គុណភាពខ្ពស់ គឺផ្លាស់ប្តូរ ពី ” មានឬអត់” ទៅជា “ល្អឬអត់ ” ពោលគឺផ្លាស់ប្តូរពីការស្វែងរកបរិមាណ និងល្បឿន ទៅជាការយកចិត្តទុកដាក់ចំពោះគុណភាព និងប្រសិទ្ធភាព។ ការលើកឡើង នូវ គំនិតនេះ គឺស្របតាមបរិបទដ៏ជ្រាលជ្រៅ និងមាន អត្ថន័យប្រកបដោយចក្ខុវស័យវែងឆ្ងាយ។

ក្នុងរយៈពេល រាប់សិបឆ្នាំកន្លងទៅ សេដ្ឋកិច្ចចិន បានសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ទំហំសេដ្ឋកិច្ចបាន ជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោក ។ ទោះជាយ៉ាងណាក៏ដោយ ក៏បាន កើតមានបញ្ហា ជាច្រើនក្នុងដំណើរកំណើនសេដ្ឋកិច្ចល្បឿនលឿននេះ។

ជាបឋម រូបមន្តកំណើនសេដ្ឋកិច្ចជាប្រពៃណីបានធ្វើឱ្យបរិស្ថាន និងធនធានរងការប៉ះពាល់ជាអតិបរមា បញ្ហា ខ្យល់អាកាស ទឹក និងបញ្ហាបំពុលដីមានភាពធ្ងន់ធ្ងរពីមួយ ថ្ងៃទៅមួយថ្ងៃ។

ជាកិច្ចបន្ទាប់ ស្របពេលដែល រចនាសម្ព័ន្ធប្រជាជនមានការផ្លាស់ប្តូរ និងដើមទុននៃកម្លាំងពលកម្ម ឡើងថ្លៃ ភាគលាភដែលមកពីកំណើនប្រជាជនបាន បាត់បង់ ។ ឧត្តមភាព នៃ ការប្រកួតប្រជែងឧស្សាហកម្មអតិពលកម្មត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

ទីបី ការហូបចុកគ្រប់គ្រាន់ និងស្លៀកពាក់បានសមរម្យ មិនអាចបំពេញតម្រូវការ ប្រជាជន បានទេ ផ្ទុយទៅវិញ គឺបាន ចាប់ផ្តើមស្វែងរកការអប់រំ សេវាកម្ម វេជ្ជសាស្រ្ត និង បរិស្ថានអេកូឡូស៊ីប្រកបដោយ គុណភាពល្អ ដែលបានធ្វើឱ្យបង្កទៅជាទំនាស់ចម្បាងនៃសង្គមដែលបំប្លែងទៅជា បញ្ហាអភិវឌ្ឍន៍ដោយអតុល្យភាព មានដូចជា គម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងជនបទ រវាងតំបន់និងតំបន់ជាដើម ។

ទីបួន និម្មាបនកម្ម ប្រកួតប្រជែងផ្នែក បច្ចេកវិទ្យាសកលត្រូវបាន ផ្លាស់ប្តូរយ៉ាងខ្លាំង អាមេរិកបាន បំបិទវិស័យបច្ចេកវិទ្យាខ្ពស់ថ្មីចំពោះប្រទេសចិន ដូចជាបញ្ហាបន្ទះឈីបដែលជា បច្ចេកទេសសំខាន់ ដែលជាតម្រូវការចំបាច់បំផុតក្នុងការបំបែកវា។ ការលើកកម្ពស់ សមត្ថភាពថ្នៃប្រឌិតថ្មីបានក្លាយជាជម្រើសដ៏ចាំបាច់សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍជាតិ។

ក្រោម បរិបទវិវត្តយ៉ាងខ្លាំង ចិននិងអន្តរជាតិ ដូចដែលបានរៀបរាប់ខាងលើ នៅឆ្នាំ ២០១៧ លោក Xi Jinping ប្រធានរដ្ឋចិនបាន លើកឡើង“រូបមន្តថ្មី”ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមិនត្រឹមតែទាមទារការអភិវឌ្ឍល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងធ្វើអោយសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ ឆ្នាំ២០២០ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ របស់ចិន បាន កំណត់យកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាកិច្ចកាអាទិភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឆ្នាំ ២០២៥ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានកំណត់ជាប្រធានបទសំខាន់សារជាថ្មីម្តងទៀត នៃផែនការអភិវឌ្ឍជាតិ ៥ ឆ្នាំ ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០។

ក្នុងនាមជាខ្លឹមសារដ៏សំខាន់នៃគំនិតលោក Xi Jinping ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែជាការទាមទារចំពោះបរិវត្តិកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកំណែទម្រង់ ជាប្រព័ន្ធដែល គ្របដណ្តប់លើគ្រប់វិស័យ មានដូចជា សង្គម អេកូឡូស៊ី និងវប្បធម៌ជាដើម ដែលត្រូវបាន បក្សកុម្មុយនីស្តចិន កំណត់ជា ភារកិច្ចអាទិភាព នៃការធ្វើទំនើបកម្ម តាមបែបផែនចិន។

ប្រទេសចិនបានពឹងលើវត្ថុស័ក្តិសិទ្ធចំនួន ៣ ដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដែលបានកែប្រែការផលិត និងជីវភាពរស់នៅរបស់ប្រជាជនចិន។ វត្ថុស័ក្តិសិទ្ធទី១ គឺការជំរុញនវានុវត្តន៍។ ចិនបាន បង្កើនថវិកាប្រើប្រាស់សម្រាប់សិក្សាស្រាវជ្រាវ និងផលិត ជាបន្តបន្ទាប់ បរិមាណអ្នកសិក្សាស្រាវជ្រាវ និងផលិត ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក។

វត្ថុស័ក្តិសិទ្ធទី២ គឺការធ្វើបរិវត្តកម្ម បៃតង ដែល ផ្លាស់ប្តូរពីការ ប្រើប្រាស់ថាមពលខ្ពស់ ដល់កាបូនទាប។ ចិនបានបង្កើត ប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុត នៅជុំវិញពិភពលោក ដោយបរិមាណផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ថាមពលសូឡា សុទ្ធតែជាប់ចំណាត់ថ្នាក់លេខមួយនៅពិភពលោក និងបាន ជំរុញយ៉ាងខ្លាំងនូវការ ធ្វើបរិវត្តកម្ម នៃឧស្សាហកម្ម ថាមពលប្រពៃណី។ វត្ថុស័ក្តិសិទ្ធទី៣ គឺបើកចំហ និងចែករំលែក។ ការធ្វើបរិវត្តកម្ម រូបមន្ទអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន មិនមែន ធ្វើដោយខ្លួនឯងទេ តែគឺបង្កើតនិម្មាបនកម្ម អភិវឌ្ឍន៍ថ្មីដែល វិលជុំទាំងពីរ។

ប្រទេសចិនបាននិងកំពុងយកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើជា ក្បាលម៉ាស៊ីន ដើម្បីជំរុញឱ្យផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ តភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយ គោលដៅកសាងទំនើបកម្ម។ ដំណើរនេះ មិនត្រឹមតែពាក់ព័ន្ធដល់កំណើននៃទំហំសរុបនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង បង្ហាញ ពីការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនៃគុណភាពនៃការអភិវឌ្ឍដែលមាន គោលបំណងធ្វើឱ្យ មនុស្សគ្រប់គ្នាអាចចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ ធ្វើឱ្យ សេដ្ឋកិច្ច សង្គម និងបរិស្ថាន រួមរស់ដោយភាពសុខដុមរមនា និងធ្វើឱ្យ ចិននិងពិភពលោក រួមគ្នាបោះជំហានទៅរកអនាគត ប្រកបដោយវិបុលភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print