ខេត្តឧត្តរមានជ័យ -បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ ស្ដីពីការកំណត់ព្រំប្រទល់រវាងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ស្រុកភ្នំស្រុក នៃខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឈានដល់ការឯកភាពរួម និងកំណត់ខ្សែបន្ទាត់ព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរឱ្យបានច្បាស់លាស់ និងសុក្រឹត ដែលធ្លាប់មានភាពមិនច្បាស់លាស់ ឬត្រួតស៊ីគ្នានៅត្រង់ចំណុចប្រសព្វនៃស្រុកទាំងបី ជាពិសេសធានាថាប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំប្រទល់ អាចទទួលបានសេវាសាធារណៈ (រដ្ឋបាល សុវត្ថិភាព ការអភិវឌ្ឍ) ដោយច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅយ៉ាងពិតប្រាកដ៕














