ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា។
ជនសង្ស័យឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរ ជាងជួសជុសរថយន្ត មានទីលំនៅផ្ទះលេខ ១៣ ផ្លូវរទេះភ្លេីង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់ ផ្លូវរទេះភ្លេីង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ
...










