អន្តរជាតិ ៖ ទស្សនៈ អភិវឌ្ឍន៍ ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពី ភាពជោគជ័យ ឬបរាជ័យក្នុង ការ អភិវឌ្ឍ ។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន បានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើង និយាយពីការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ “។
កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ច ប្រជុំ ប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិនអាណត្តិ ទី ១៨ លោក Xi Jinping បានលើក ឡើង ពី ទស្សនៈអភិវឌ្ឍន៍ថ្មី ប្រកប ដោយ នវានុវត្ត ន៍ ការសម្របសម្រួល ភាព បៃតង ការ បើកចំហ និងចែករំលែក។
លោកបានទាម ទារ ឱ្យផ្តោតលើការលើក កម្ពស់ គុណភាព និងប្រសិទ្ធភាព ដើម្បីជំរុញ ការ អភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាព និងភាព រឹងមាំ ។
ពេល សំណេះសំណាល ជាមួយសហគ្រិនបច្ចេកវិទ្យាមួយ រូប លោកផ្តល់ អនុសាសន៍ថា៖ “ ប្រសិនបើប្រទេសចិនមិនដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយ ផ្អែកលើ នវានុវត្តន៍ ហើយមិនអាច ផ្លាស់ ប្តូរបានយ៉ាងរលូនពីការ ជំរុញ ដោយ កម្លាំង ចលករ ចាស់ ទៅ កម្លាំង ចលករ ថ្មីទេ នោះ ប្រទេស ចិន មិនអាចក្លាយជាប្រទេស ខ្លាំង ក្លា យ៉ាង ពិតប្រាកដបានឡើយ»។
ចាប់តាំងពីការ លើកឡើងទស្សនៈ អភិវឌ្ឍន៍ថ្មីរយៈពេលមួយទសវត្សរ៍មក ប្រទេស ចិន បាន ផ្លាស់ប្តូរពី “ការពង្រីកបរិមាណ” ទៅជា “ការលើកកម្ពស់ គុណភាព” ទស្សនៈអភិវឌ្ឍន៍ថ្មី បានជំរុញឱ្យសេដ្ឋកិច្ច ចិន ប្រែ ពីកំណើនល្បឿនលឿនទៅជាការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់។
បន្ទាប់ពី ចូល យុគសម័យថ្មីមក លោក Xi Jinping បាន ចុះ ត្រួត ពិនិត្ស ការងារ ដើម្បី ឈ្វេង យល់ ពី សភាពការណ៍អភិវឌ្ឍន៍ក្នុង តំបន់ ជាង មួយ រយ លើក ។ លោកប្រៀបធៀបថា “កាលពីមុន មនុស្សគ្រប់គ្នារវល់សាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី ផ្លូវដែក និងអាកាសយានដ្ឋាន ប៉ុន្តែបច្ចុប្បន្ន ទីក្រុងនីមួយៗបាន យកចិត្តទុកដាក់ខ្ពស់ ចំពោះការ ដាំ ដើម ឈើ និង កសាង អេកូឡូស៊ី ។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យសាទរ “។
ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយផ្អែក លើ នវានុវត្តន៍ ប្រទេសចិន បានឡើងពីចំណាត់ថ្នាក់ទី ៣៤ ក្នុងតារាង សន្ទស្សន៍នវានុវត្តន៍សកលនៅ ឆ្នាំ២០១២ ដល់ចំណាត់ថ្នាក់ទី ១០ នៅឆ្នាំ២០២៥។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបបន្ស៊ី គ្នា តំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដែលមានទំហំ ផ្ទៃដីតិចជាង ០.៦% នៃផ្ទៃដីចិន បង្កើតបាន១ភាគ៩នៃទំហំ សេដ្ឋកិច្ចសរុបរបស់ប្រទេសចិន ។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបៃតង អគ្គិសនីមួយគីឡូវ៉ាត់ក្នុងចំណោមអគ្គិសនីបីគីឡូវ៉ាត់ដែល ត្រូវ ប្រើប្រាស់ក្នុង សង្គមទាំងមូល គឺជាអគ្គិសនីបៃតង។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែប បើកចំហ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មនាំមុខ ទាំងបីក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥៧នៅទូទាំងពិភពលោក ៕

ប្រភព ៖ (CCFR)









