សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងហាងផឹកស៉ីយីហោប៉ាឧត្តមក្រោយមានលួចបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឆ្មក់បង្រ្កាបទីតាំងហាងផឹកស៉ីមួយកន្លែងដែលមានយីហោ(ប៉ាឧត្ដម) មានលួចបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនបាននារីដែលជាអនីតិជនចំនួន១២នាក់ និងបុរសម្នាក់ជាម្ចាស់ហាង។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងខាងលើនេះគឺមានការផ្តល់ព័ត៌មានថា ទីតាំងហាងយីហោ ប៉ាឧត្តមនេះមានបង្កប់សេវាផ្លូវភេទ ដោយរាល់ថ្ងៃមានភ្ញៀវចេញចូលច្រើន។ ដូច្នេះក្រោយពីមានសេចក្ដីរាយការណ៍នេះមកកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនបាននារីជាអនីតិថិជនចំនួន១២នាក់និងបុរសម្នាក់ជាថៅកែហាង។

...

បច្ចុប្បន្នបុរសម្ចាស់ហាងរួមទាំងនារីទាំង១២នាក់បាននាំយកទៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វេីការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print