ប្រទេសវៀតណាម ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីប្រារព្ធខួបទី៧០ នៃការបង្កើតសាកលវិទ្យាល័យ ណងឡាំ (Nong Lam University) នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះដែរ គណ:ប្រតិភូ ក៏បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យ ណងឡាំ និងវិទ្យាស្ថានថ្នាក់ក្រោមជាតិសម្រាប់កិច្ចការរដ្ឋបាល និងគ្រប់គ្រងសាធារណៈ (Sub-National Institute for Administration and Public Management) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើការងារបណ្តុះបណ្តាលមន្ត្រីក្រសួងមហាផ្ទៃ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីចែករំលែកបទពិសោធលើកំណែទម្រង់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលប្រទេសវៀតណាម បានអនុវត្តនាពេលថ្មីៗនេះ៕
...












