ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាក ហាយឡេនឌ័ បានបុកពីក្រោយ រថយន្តម៉ាកBYD ពណ៌ខ្មៅ ពេញទំហឹង ផ្អើលអ្នកធ្វើដំណើរទាំងយប់នៅក្រុងស្វាយរៀងសំណាងមនុស្សរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅខាងកើតស្ពានហាយវ៉េ ផ្លូវជាតិលេខ១ វេលាយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅភូមិបាក់រនាស់សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលចរាចរណ៏ក្រុងស្វាយរៀង បានអោយដឹងថា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយជិះរថយន្ត ម៉ាកហាយឡេនឌ័ពណ័បៃតងពាក់ស្លាកលេខភ្នំពេញ២K០៤៧៨ ខូចខាតផ្នែកខាងមុខទាំងស្រុង។
ចំណែករថយន្តពណ័ខ្មៅម៉ាកBYDពាក់ស្លាលេខស្វាយរៀង២C១៧៧៦ រងការខូចខាតស្រាលផ្នែកខាងក្រោយប៉ុណ្ណោះ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុ គេឃើញមានរថយន្តម៉ាកហាយឡេនឌ័ពណ័បៃតងពាក់ស្លាកលេខ ភ្នំពេញ២K០៤៧៨ ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមក កើត សង្ស័យប្រើប្រាស់ល្បឿនលឿន ក៏បានបុក ពីក្រោយ រថយន្តពណ័ខ្មៅម៉ាកBYDពាក់ស្លាលេខស្វាយរៀង២C១៧៧៦ យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។
ក្រោយមក អ្នកបើករថយន្តបង្កហេតុត្រូវបានរថយន្តសាមុយមន្ទីរពេទ្យដឹកមកសង្គ្រោះ រីឯអ្នកបើករថយន្តពណ័ខ្មៅម៉ាកBYDមិនមានរងរបួសនោះទេ ខណះរថយន្តទាំង២គ្រឿងសមត្ថកិច្ចនគរបាលចរាចរណ៏ក្រុងស្វាយរៀងបានធ្វើការវាស់វែងដើម្បីចាត់ការបន្តតាមច្បាប់។










