Conor Benn សងសឹកបានសម្រេចលើកីឡាករ Chris Eubank Jr

ចែករំលែក៖

អ្នកប្រដាល់ Conor Benn បានយកឈ្នះកីឡាករ Chris Eubank Jr ជាឯកច្ឆ័ន្ទដោយប្រើពេលចំនួន 12ទឹកក្នុងការប្រកួតទម្ងន់មធ្យមរបស់ពួកគេនៅកីឡដ្ឋាន Tottenham Hotspur កាលពីថ្ងៃសៅរ៍ ដែលជាការសងសឹកចំពោះការបរាជ័យរបស់គាត់ក្នុងការជួបគ្នាលើកដំបូងរបស់គូនេះកាលពីខែមេសា។

កីឡាករ Eubank ដែលបានឈ្នះពិន្ទុនៅពេលពួកគេវាយគ្នាលើកដំបូងក្នុងខែមេសា មើលទៅហាក់ដូចជាមិនសូវវាយពេញមួយទំហឹង ហើយពុំសូវមានការវាយបកចំពោះ Benn ដែលមានដៃធ្ងន់នោះទេ។

ស្រដៀងនឹងការប្រដាល់លើកទីមួយដែរ Benn ចេញមុខខ្លាំងៗក្នុងទឹកដំបូង ដោយរុកចូលក្រោមកណ្តាប់ដៃរបស់គូប្រកួតដើម្បីវាយលុកយ៉ាងធ្ងន់ធ្ងរ ខណៈដែល Eubank Jr ពិបាកវាយចូលតាំងពីបើកឆាក។

ចៅក្រមបានពិន្ទុពួកគេ 119-107, 116-110 និង 118-108 នៅក្នុងការជ័យជម្នះរបស់ Benn ។

កីឡាករ Benn បាននិយាយថា “នេះគឺជាចុងបញ្ចប់នៃរឿង Benn-Eubank គឺចប់ហើយ។ គ្រប់គ្នានិយាយថាខ្ញុំមិនអាចប្រកួតបានមែនទេ ឥឡូវនេះបិទមាត់អ្នកទៅ។ ខ្ញុំសូមអរគុណដែលបានឡើងមកប្រកួតជាមួយខ្ញុំ”។

ចំណែក Eubank Jr ទទួលស្គាល់បរាជ័យនិងសរសើរគូប្រកួតរបស់គាត់ថាល្អជាង។

...

គាត់បាននិយាយថា ” ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ក្មេងនោះបានប្រយុទ្ធយ៉ាងខ្លាំង។ គាត់បានប្រយុទ្ធយ៉ាងស្វិតស្វាញ។ គាត់បានទទួលថាមពល។ អ្នកដឹងហើយប្រហែលជាយើងនឹងឃើញអ្វីថ្មីរវាងខ្ញុំ និងគាត់។ វាជារាត្រីដ៏អស្ចារ្យរបស់គាត់”។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print