វិមាន៧មករា៖ យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងកិច្ចការនារីចំនួ២រូប នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស” ជំនាន់ទី២ ដល់យុវជនគណបក្សប្រជាជនកម្ពុជា ផ្នែកក្រសួង-ស្ថាប័ន ក្រោមអធិបតីភាព លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អនុប្រធានគណ:ប្រចាំការ, លោកសមាជិកគណៈប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សយុវជនផ្នែកក្រសួង-ស្ថាប័ន, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្ស ជាសិក្ខាកាមប្រមាណ ១៧៤នាក់។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ៖
១. ប្រវត្តិ បុព្វហេតុ និងបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់គណបក្ស
២. ស្វែងយល់ពីលក្ខន្តិកៈរបស់គណបក្ស
៣. ការកសាងអត្តចរិកល្អប្រពៃរបស់មន្រ្តីគណបក្ស
៤. សភាពការអន្តរជាតិ សភាពការណ៍ជាតិ និងភារកិច្ចចំពោះមុខរបស់មន្រ្តីគណបក្ស៕
ដោយ ៖ សិលា










