នគរបាលខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៦នាក់មកតុលាការករណី: លួច  និងទទួលផលចោរកម្ម ,រក្សារទុក កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ,ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៦នាក់មកតុលាការករណី: លួច  និងទទួលផលចោរកម្ម ,រក្សារទុក កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ,ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នេះថាជនសង្ស័យមានទី១ឈ្មោះ តាំង សុភ័ណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្រុកកំណើតភូមិព្រែករុន ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។

ទី២ឈ្មោះ ទេព គ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិសម្លឆៅ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង រួមនិងវត្ថុតាងទូរសព្ទដៃរបស់ជនរងគ្រោះ និងបក្សពួកជាបុរសចំនួន៤នាក់បន្ថែមទៀត ក្នុងរោងអាណាធិបតេយ្យនោះ ដោយមានឈ្មោះ
៣ឈ្មោះ ចាន់ ឆៃណា អាយុ២៤ឆ្នាំ ជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

៤ឈ្មោះ ឈិន រស្មី អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរមុនពិរប្រាកដ ទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៥ឈ្មោះ សៀង សុខនី អាយុ២១ឆ្នាំ មុខរបរមុនពិរប្រាកដ  ទីលំនៅភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
និងទី៦ឈ្មោះ សួន និស្ស័យ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ២២៦ ផ្លូវលំ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋ ប្ដឹងរៀបរាប់ចោទប្រកាន់ទៅលើឈ្មោះតាំង សុភ័ណ្ណភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែករុន ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ ជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងបន្ទប់ជួលជាមួយគ្នាថាបានលួចយកទូរសព្ទដៃរបស់ខ្លួនមួយគ្រឿងម៉ាក អាយហ្វូន ១៣ ពណ៍ផ្កាឈូក មានស្រោមពណ៍ខ្មៅ (មានតាំងរូបរបស់ខ្លួន) នៅចំណុចបន្ទប់ជួលខាងលើ នៅវេលាម៉ោងប្រហែល៣ទៀបភ្លឺនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្រោយពីទទួលបានបណ្ដឹង ភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ តាំង សុភ័ណ្ណ យកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស៍ព្ទដៃខាងលើពីជនរគ្រោះពិតប្រាកដមែន ហើយក៏បានយកទៅបញ្ជាំនិងឈ្មោះ គ ភេទប្រុស បានប្រាក់ចំនួន១០មុឺនរៀល នៅចំនុចរោងសំណង់អាណាធិបតេយ្យខាងក្រោយផ្លូវហេងៗ ស្ថិតភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

ក្រោយពីទទួលបានចម្លើយភ្លាម លោកអធិការនគរបាលក្រុងបានបញ្ជាអោយកម្លាំងសមត្ថកិច្ចចុះទៅទីតាំងនោះ និងបន្តបានឃាត់ខ្លួន ៥នាក់ទៀតរួមនិងវត្ថុតាង
កាំបិតសាំម៉ូរៃ ចំនួន៣ដើម ខ្លី០១ដើម កាំបិតតាំងតោ០១ដើម កាំបិតស្នៀត០១ដើម
ទូរសព្ទដៃសរុប ចំនួន១១គ្រឿង អាយកូមចំនួន១ក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូចជញ្ចីងថ្លឹងគ្រឿងញៀនចំនួន២ គ្រឿងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនម៉ូតូចំនួន០៣គ្រឿង (ម៉ាកនិចពណ៍ស លាយលឿង គ្មានស្លាកលេខ ,ម៉ាកហុងដាដ្រីម ពណ៍ខ្មៅ ស្លាកលេខស្វាយរៀង 1R-0401 និងម៉ាកស៊ីរួស ពណ៍លឿង លាយខ្មៅស្លាកលេខវៀតណាម 70-D1 092.46 )។

...

ដោយសមត្ថកិច្ចបានសហការជាមួយផ្នែកគ្រឿងញៀន ជនសង្ស័យទាំង៦នាក់ តេស្តសារធាតុញៀន វិជ្ជមាន (+) ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print