ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សារដោយចេតនានៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ករណីហិង្សារដោយចេតនា ។ករណីនេះបានកើតឡើង ថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១៦និង៤៥នាទី ចំណុច:ក្នុងរោងចក្រហ្គោលហ្វេមភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះវេ យ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរ កម្មកររោងចក្រ។ រយះចំលើក្បាលខាងឆ្វេងមួយកន្លែង ដែរអស់ចំនួន១៣ថ្នេរ។ ២-ឈ្មោះគ្រុយ ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។រយះចំលើក្បាលខាងឆ្វេងដេរអស់ចំនួន០៤ថ្នេរ។ ចំណែកជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះជា វិចិត្រ ភេទប្រុសអាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។
២-ឈ្មោះវឿន វ៉ាន់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។
៣-ឈ្មោះចន ធារិទ្ធ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។
ជនសង្ស័យទាំង០៣នាក់អវិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(-)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់និងជនសង្ស័យទាំង០៣នាក់ គឺជាកម្មកររោងចក្រធ្វើការងារជាមួយគ្នា ហើយជនរងគ្រោះទាំង០២នាក់តែងតែមានភាពរកាំរកុះគ្នា ជាមួយជនសង្ស័យ ទាំង០៣នាក់ជាញឹកញ៉ាប់ តែមិនដែលមានរឿងរ៉ាវគួរឲ្យកត់សម្គាល់ឡើយ។ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី ដោយជនរងគ្រោះឈ្មោះគ្រុយ ភារម្យ បានស្ទុះមករកវាយជនសង្ស័យឈ្មោះចន ធារិទ្ធ តែត្រូវបាន ជនសង្ស័យឈ្មោះវឿន វ៉ាន់ រុញច្រានជនរងគ្រោះឈ្មោះគ្រុយ ភារម្យ ដួលអុកគូទ ទៅនិងដី ឃើញដូចនោះជនរងគ្រោះឈ្មោះវេ យ៉ុន បានចូលទៅជួយដោយវាយជនសង្ស័យឈ្មោះ វឿន វ៉ាន់ មួយដៃចំគុមថ្គាមខាងឆ្វេង ហើយក៏បានបែកគ្នាទៅ។រហូតដល់ម៉ោង១៦និង៤៥នាទី ថ្ងៃខែដដែល ជនរងគ្រោះឈ្មោះគ្រុយ ភារម្យឡប់មកពីផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះពៅ មកដល់កន្លែងរោងចក្រដើម្បីស្កេនមេដៃ ក៌ឃើញជនសង្ស័យទាំង០៣នាក់ស្ទុះមកវាយជនរងគ្រោះឈ្មោះវេ យ៉ុន ឃើញដូចនោះ ជនរងគ្រោះឈ្មោះគ្រុយ ភារម្យ ក៏បានស្ទុះទៅជួយ តែមិនទាន់បានជួយផងត្រូវបានជនសង្ស័យឈ្មោះ ជា វិចិត្រ យកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះឈ្មោះគ្រុយ ភារម្យ ត្រូវចំក្បាល ដេរអស់ចំនួន០៤ថ្នេរ ឃើញដូចនោះជនរងគ្រោះបានរត់ចេញមកខាងក្រៅអាគារ ហើយត្រូវបានជនសង្ស័យ ឈ្មោះ ជា វិចិត្រ ដេញតាមមកដល់ខាងក្រៅ ក៏ត្រូវបានជនរងគ្រោះឈ្មោះគ្រុយ ភារម្យ វាយមួយដៃត្រូវចំមាត់ បណ្តាលឲ្យរយៈបបូមាត់ខាងលើតែម្តង។ចំណែកជនរងគ្រោះឈ្មោះវេ យ៉ុន ត្រូវបានជនសង្ស័យឈ្មោះវឿន វ៉ាន់ វាយមួយដៃចំថ្ពាល់ខាងស្តាំ ភ្លាមនោះក៏បានប្រតាយប្រតប់គ្នា ទៅវិញទៅមក ត្រូវបានជនសង្ស័យឈ្មោះចន ភារិទ្ធ យកបំពង់ទីប វាយត្រូវចំលើក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរយៈដេរអស់១៣ថ្នេរ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានយកកាំបិតនិងបំពង់ទីបបោះចោលអស់ រកមិនឃើញ បន្ទាប់មកជនសង្ស័យទាំង០៣នាក់ត្រូវបានកំលាំងប៉ុស្តិ៍សិត្បូ ឃាត់ខ្លួនយកមកសួរនាំ និងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះទាំង០២នាក់និងបានយកកាំបិតប៉័ងតោនិងបំពង់ទីបវាយមកលើជនរងគ្រោះទាំ០២នាក់ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print