រដ្ឋលេខាធិការក្រសួងព័ត៌មានបង្រៀនកូនឱ្យមានការរំងាប់ចិត្ត នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត! និងតោងប្រយ័ត្នពីព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត ពីអតីតកាល បច្ចុប្បន្នកាល អនាគតកាល ដ៏ពហុជំនាញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបង្ហោះសារដ៏ខ្លី តែមានអត្ថន័យជ្រាលជ្រៅក្នុងសង្គម ទាំងអប់រំ ទាំងបំភ្លឺឱ្យប្រជាពលរដ្ឋគប្បីទទួលយកតែព័ត៌មានពិតផ្លូវការរបស់ស្ថាប័នរដ្ឋ ! ធៀបនឹងភាសាថា ៖ បង្រៀនកូនឱ្យមានការរំងាប់ចិត្ត នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត! និងតោងប្រយ័ត្នពីព័ត៌មានក្លែងក្លាយ !

រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឆាយ សុផល បានបង្ហោះថា ៖ កូនៗត្រូវចាំ!
កាលបើកូនដឹងថា មានគេនិយាយមិនល្អអំពីកូនហើយ កូនត្រូវគិតថា នោះជាសន្តានរបស់គេ ហើយការណ៍ដែលកូនមិននិយាយអាក្រក់អំពីគេវិញ ដោយបន្តការញញឹម រាក់ទាក់ នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត!
យ៉ាងណាក៏ដោយ ចូរកូនតោងប្រយ័ត្នពីព័ត៌មានក្លែងក្លាយ ដែលបំផ្លើស បំភ្លៃ បំប៉ោង បន្លំ បង្កាច់បង្ខូច មានចេតនាទុច្ចរិត ដើម្បីបំផ្លាញទាំងកិត្តិយស សេដ្ឋកិច្ច និងនយោបាយ ព្រោះវាអាចបំផ្លាញយើងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print