រដ្ឋមន្ត្រី ហួត ហាក់៖ «ការផលិត MV ស្ដីពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ គឺជាតម្លៃបន្ថែមខ្ពស់ណាស់សម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់ទីផ្សារពិភពលោក»

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសន្និសីទសារព័ត៌មាន នៃការនិពន្ធដំឡើងស្មាដៃថ្មីរបាំ​ “អប្សរាយសោធរបុរៈចក្រភពអង្គរ” ជាស្នាដៃរបាំបុរាណ Original ដែលត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុម អប្សរា២៥ដួង ដែលជាក្រុមទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ កាលពីឆ្នាំ២០២០។

ក្នុងពិធីដ៏អធិកអធមនេះ បានធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗនេះ​ មានការអញ្ជើញចូលរួមពីលោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី នាងកញ្ញាជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

...

ក្នុងឱកាសនៃពិធី លោករដ្ឋមន្ត្រី ជម្រាបជូនថា ស្នាដៃរបាំ “អប្សរាយសោធរបុរៈចក្រភពអង្គរ” នេះ គឺដើម្បីបញ្រ្ជាប និងរួមគ្នាថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរនាសម័យមហានគរ និងផ្តល់តម្លៃ ព្រមទាំងលើកតម្កើងកិត្យានុភាពនៃវប្បធម៌ខ្មែរ ដែលល្បីរន្ទឺពីរាជធានីយសោធរបុរៈចក្រភពអង្គរ និងប្រភពនៃទេវស្ត្រីសួគ៌ ឬ«អប្សរា» ផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print