ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៥នាក់បន្ត បន្ទាប់ដកហូតម្សៅក្រាមសរថ្លា៣៤កញ្ចប់នឹង(wy) ១៤០គ្រាប់នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកម្លាំងផ្ទាល់លោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងត្រែងត្រយឹង បានល្បាតនៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល  ស្រុកភ្នំស្រួច  បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់ ៖

១-ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់(តូច១៣ មធ្យម២) និងទូរស័ព្ទ១គ្រឿងនិង ២-ឈ្មោះ លុច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌ សថ្លា១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងទូរស័ព្ទ១ គ្រឿង។

តាមចម្លើយឈ្មោះ ស៊ុន មុំ គ្រឿងញៀនខាងលើទិញពីឈ្មោះ ទ្រីវ ស្រស់ និងដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១៤ និង៣០នាទី នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង បន្ដឃាត់ជនសង្ស័យបានចំនួន០២នាក់ ៖

១-ឈ្មោះ ទ្រីវ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតទូរស័ព្ទដៃ១គ្រឿង
និង២-ឈ្មោះ ភា ណារិទ្ធ ហៅសី ភេទប្រុស អាយុ២៦ ឆ្នាំ  រសនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក (WY)ចំនួន១៤០គ្រាប់ ជញ្ជីងអេឡិចត្រូនិច១ ។

តាមចម្លើយឈ្មោះភា ណារិទ្ធ គ្រឿងញៀនខាងលើទិញពីឈ្មោះ ម៉ៅ បូណាក់។ នៅម៉ោង១៥និង០០នាទី បន្ដឃាត់ឈ្មោះ ម៉ៅ បូណាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់ នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ឃាត់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៌សថ្លា៧ កញ្ចប់(តូច៦ មធ្យម១)ទូរស័ព្ទដៃ១គ្រឿង ជញ្ជីងអេឡិចត្រូនិច១។

សរុបឃាត់ខ្លួនជនសង្ស័យ៥នាក់ប្រុស ដកហូត ៖
-ម្សៅក្រាមពណ៌សថ្លា៣៤កញ្ចប់ (តូច៣១ មធ្យម៣កញ្ចប់) សង្ស័យជាគ្រឿងញៀន
-ថ្នាំគ្រាប់ពណ៌ផ្កាឈូម(WY)ចំនួន១៤០គ្រាប់
-ជញ្ជីងអេឡិចត្រូនិច២គ្រឿង
-ទូរស័ព្ទ៤គ្រឿងផងដែរ។

...

បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print