នគរបាលឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបងៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន០១នាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។

សមត្ថកិច្ចបន្តថាៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែង និងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហឿន ចេក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន១១ថង់សង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
សូមបញ្ជាក់ថា ឈ្មោះ ហឿន ចេក មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩៥៧ ត.ព្រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានរៀបចំសំណុំរឿងនិងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print