សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ករណីជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)

ចែករំលែក៖

ខេត្តកណ្តាល ÷ នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥នេះមិនត្រូវនគរបាលក្រុងអរិយក្សត្រឲ្យដឹងថា ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនក្នុងករណី ជាភ្នាក់ ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម )។ ហេតុការណ៍ខ្លួនឃាត់ខ្លួន នៅម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុច ក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល​ ។

ប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះទី ឈូករី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅក្នុងទីតាំងកើតហេតុ ។ វត្ថុ​តាង​ចាប់យក : ទូរសព្ទ័ដៃចំនួន ០១គ្រឿង , ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន០៥សន្លឹកប៊ិកចំនួន ០១ដើម។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបានចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតខាងលើ ដោយឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួន ទើបកម្លាំងបានចូលទៅឃាត់​ខ្លួន​អ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួន ហើយបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលជាង១ ខែមកហើយ ដោយក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ដែលគិតទឹកគឺក្នុង១ម៉ឺនរៀល បានទឹក១ពាន់រៀល ហើយព្រឹកឡើងបានប្រមូល ប្រាក់យកទៅអោយមេម្នាក់(មិនស្គាល់) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ ។

...

បច្ចុប្បន្នស្ត្រីជាជនជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនអាសន្ន ជាមួយវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print