លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ទូរទស្សន៍អាស៊ីសេរីដែលលោកត្រាំបើកឡើងវិញគឺដើម្បីផ្សាយព័ត៌មានប្រកបដោយការពិត = តែឥឡូវនេះក្រោយបានរស់ឡើងវិញបែរជាទូរទស្សន៍អាស៊ីសេរីយករឿងបុគ្គលដែលអាតួស្អប់និងគុំគួនមកផ្សាយទៅវិញផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទៅវិញ។
២- ការធ្វើបាតុកម្មប្រឆាំងសហរដ្ឋអាមេរិកនៅទីក្រុងបាងកក = កាន់តែរុញរដ្ឋាភិបាលសៀមធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរថែមទៀត និងធ្វើឲ្យទំនាក់ទំនងសហរដ្ឋអាមេរិក-សៀមកាន់តែធ្លាក់ទៅរកភ័យន្តរាយ?
៣- វីរៈយុទ្ធជនខ្មែរទាំ១៨នាក់មិនត្រូវសៀមដោះលែងឡើយ = ដោយរក្សាទុកពួកគេជាកូនអ្នកចុងក្រោយរបស់សៀម?
៤- អនុទីននិយាយថាសៀមផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀមរហូតដល់កម្ពុជាសុំទោសសៀម = ដោយមិនបាច់រាយការណ៍ឲ្យនរណាទេព្រោះសៀមជាប្រទេសអធិបតេយ្យ?
៥- សៀមសម្រេចចិត្តដោយអត្តនោម័តរបស់ខ្លួនដោយមិនឲ្យសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីបានដឹង = គឺជាឥរិយាបថមើលស្រាលដល់សហរដ្ឋអាមេរិកនិងប្រធានអាស៊ាន?
៦- កងទ័ពជើងទឹកសៀមបានបង្ហាញប្ញក្សយ៉ាងមោទនភាពនៅក្នុងឈូងសមុទ្រសៀមត្រៀមវ៉ៃកម្ពុជា = បើកុំតែមានការយកចិត្តពីសហរដ្ឋអាមេរិកកម្ពុជាអាចត្រូវសៀមរំលោភបំពាន។
៧- សោកនាដកម្មបង្ករឡើងដោយជប៉ុនលើជនជាតិចិន = ធ្វើឲ្យសតិអារម្មណ៍គុំគួនចិនលើជប៉ុនមិនងាយរលុបបានឡើយ។
៨- ប្រៀបដូចគុំនុំប្រវត្តិសាស្ត្ររវាងកម្ពុជានិងសៀមមានលក្ខណៈជ្រាលជ្រៅណាស់ = មិនងាយនឹងរលត់ងាយៗបានឡើយ?
៩- បញ្ហាព្រំដែនរវាងកម្ពុជា-សៀម = កម្ពុជាមានឯកសារគតិយុត្តិដ៏រឹងមាំ ដែលធ្វើឲ្យសៀមខ្លាចមិនហ៊ានប្រឈមជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ។
១០- ការមិនហ៊ានប្រឈមគ្នានៅតុលាការអន្តរជាតិយ៉ាងដូច្នេះ = ទើបសៀមប្រកាន់ជំហរដោះស្រាយបញ្ហាជាទ្វេរភាគីជារហូតមក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print