ចំពោះមុខជម្លោះការទូត ចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រទាំងអស់របស់ជប៉ុន

ចែករំលែក៖

សារព័ត៌មាន NHK នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បាននាំគ្នារាយការណ៍ថា ចិនបានជូនដំណឹងមកទីក្រុងតូក្យូថា ខ្លួននឹងដាក់បម្រាមលើ ការនាំចូលទាំងអស់នៃគ្រឿងសមុទ្ររបស់ជប៉ុន ចំពោះមុខភាពតានតឹងនៃជម្លោះការទូតរវាងប្រទេសទាំងពីរ។

ក្នុងឆ្នាំនេះ ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយខ្លះៗវិញប៉ុណ្ណោះ នូវការរឹតត្បិតរបស់ខ្លួនលើគ្រឿងសមុទ្រនាំចូលរបស់ជប៉ុន ដែលត្រូវបានដាក់ចេញ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពល Fukushima ចូលទៅក្នុងសមុទ្រកាលពីឆ្នាំ២០២៣។ មុនបម្រាមកាលនោះ ចិនរ៉ាប់រងជាង១ភាគ៥ នៃការនាំចេញគ្រឿងសមុទ្រទាំងអស់របស់ជប៉ុន។
បើតាមសេចក្តីរាយការណ៍របស់ Kyodo ចិនបានជូនដំណឹងដល់ជប៉ុនថា ខ្លួននឹងដាក់បម្រាមខាងលើឡើងវិញ ដោយសារតែភាពចាំបាច់ត្រូវបន្តតាមដានបន្ថែមទៀត លើដំណើរការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ។ ទោះជាបែបនេះក្តី វាកើតមានឡើងបន្ទាប់ពីការផ្ទុះជម្លោះការទូតរវាងប្រទេសទាំងពីរ ដោយសារតែសម្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន ពាក់ព័ន្ធនឹងតៃវ៉ាន់ នៅក្នុងខែនេះ។
ថ្លែងប្រាប់សភាជប៉ុន នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi បាននិយាយថា ក្នុងករណីចិនវាយប្រហារលើតៃវ៉ាន់ នោះវានឹងគំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជប៉ុន ហើយអាចនាំឱ្យមានការឆ្លើយតបដោយយោធាពីសំណាក់ទីក្រុងតូក្យូ។ ការលើកឡើងបែបនោះ បានបង្កឱ្យចិនខឹងសម្បារជាខ្លាំង ហើយទាមទារឱ្យលោកស្រី Takaichi ដកសម្តីវិញជាបន្ទាន់៕

...

រូប​ថត​: vasep

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print