លោក Advocaat នឹងក្លាយជាគ្រូបង្វឹកចាស់ជាងគេនៅ World Cup 2026

ចែករំលែក៖

ក្នុងវ័យ 78 ឆ្នាំ លោក Dick Advocaat នឹងក្លាយជាគ្រូបង្វឹកចាស់ជាងគេនៅ World Cup បន្ទាប់ពីក្រុម ជម្រើសជាតិគូរ៉ាកាវ (Curacao) របស់គាត់បានប្រកួតស្មើយ៉ាងអស្ចារ្យក្នុងប្រទេសហ្សាម៉ាអ៊ីក និងមានកៅអីសម្រាប់ការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងកម្មវិធីបាល់ទាត់ពិភពលោក។

Advocaat បានធ្វើដំណើរច្រើនឆ្លងកាត់ការបង្វឹកក្រុមជម្រើសជាតិចំនួន 7 ផ្សេងទៀត រួមទាំងបង្វឹកចំនួន 3 ដងនៅប្រទេសហូឡង់ស្រុកកំណើតរបស់គាត់ ហើយគាត់បានទៅលេងដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 1994។ ហើយការនាំ គូរ៉ាកាវ ទៅកាន់ World Cup អាចជាសមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់គាត់។

ប្រទេសកោះ គូរ៉ាកាវ មានប្រជាជនតិចជាង 150,000នាក់ គឺជាប្រទេសតូចបំផុតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់កំពូល។

...

គ្រូបង្វឹកនៅ World Cup ចាស់ជាងគេពីមុនគឺលោក Otto Rehhagel  ជនជាតិអាល្លឺម៉ង់ដែលមានអាយុ 71 ឆ្នាំ 317 ថ្ងៃនៅពេលដែលគាត់បានគ្រប់គ្រងប្រទេសក្រិចក្នុងការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមអាហ្សង់ទីននៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ 2010 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print