លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- គេទាំងអស់គ្នានឹកស្មានថាសៀមក្លាហានពិតមែន = តែនិយាយក្អេងក្អាងបានតែ៣ថ្ងៃស្រាប់តែសៀមស្រែកចាចសុំអង្វរសហរដ្ឋអាមេរិកយ៉ាងទន់ឆ្អឹងឲ្យជួយបញ្ចុះពន្ធគយទៀត?
២- សៀមបានប្រាប់សហរដ្ឋអាមេរិកថាលុះត្រាតែកម្ពុជាសុំទោសជាមុនសិនទើបសៀមព្រមអនុវត្តកិច្ចព្រមព្រៀង = ជាចម្លើយរបស់សហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកបញ្ឈប់ចរចារឿងពន្ធនាំចូលទំនិញពីសៀមចូលសហរដ្ឋអាមេរិក?
៣- អនុទីនថាសៀមមិនរាប់អានប្រទេសណាដែលមិនស្មោះត្រង់នឹងសៀម = ចុះសៀមដែលមិនដែលស្មោះត្រង់នោះតើឲ្យគេរាប់អានសៀមយ៉ាងម៉េចកើត?
៤- អនុទីនចង់កាច់កកម្ពុជា = បែរជាត្រូវក្បាលអនុទីនមួយអន្លូង? នេះជាកម្មពៀរអ្នកកសាងអំពើបាប។

៥- ពីមុនអនុទីនឈរជ្រែងហោប៉ៅ = ឥឡូវអនុទីនដើរត្រុនៗដូចកណ្តុរគ្រុននៅចំពោះមុខលោកត្រាំ? ហួសពេលហើយអានាង ។
៦- ដោយសារតែអំណាចបានមកដោយពឹងគេ អនុទីនលែងស្គាល់មនុស្សអស់ = បែរជាមើលមិនស្គាល់លោកត្រាំជាមនុស្សបែបណានៅពេលដែលលោកត្រាំជាចៅហ្វាយនាយផ្ទាល់។
៧- គ្រាន់តែសម្តែងមួយក្បាច់ដាក់លោកត្រាំ = ជីវិតនយោបាយអនុទីនត្រូវចប់ដោយបរិបូរ។
៨- អនុទីនយល់ច្រឡំធំហើយ = ពេលវេលាអត់មានដើរថយក្រោយទេ?
៩- អនុទីនបានសម្រេចឈប់ទិញយន្តហោះF16និងប្រភេទយន្តហោះផ្សេងទៀតពីសហរដ្ឋអាមេរិក = នេះជាការសម្តែងប្ញក្សឆ្លើយតបទៅលោកត្រាំកុំឲ្យពូកែផ្អាកចរចាលើពន្ធបដិកាពេក?
១០- ចាំមើលមើនៅពេលដែលសៀមមានពន្ធនាំទំនិញចូលសហរដ្ឋអាមេរិកខ្ពស់ និងសៀមមិនទិញហន្តហោះF16ពីសហរដ្ឋអាមេរិក = តើនរណាពិបាកជាងនរណា? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print