លោក​ ប៉ាង លីដា​ (រហ័ស​នាម​ ញញួរ​ពលរដ្ឋ​)​ បន្តទទួលបានការគាំទ្រពីរដ្ឋមន្ដ្រីដែនដី​ ក្នុងការរៀបចំសណ្ដាប់ធ្នាប់និង​រំដោះ​ប្រឡាយលូ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគាំទ្រគម្រោងរៀបចំសណ្តាប់ធ្នាប់និងរំដោះប្រឡាយ លូ ក្នុងខណ្ឌពោធ៍សែនជ័យដោយផ្ទាល់។

បន្ទាប់ពីបានជួបជាមួយលោកឧបនាយករដ្ឋមន្ដ្រីដោយផ្ទាល់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ាង លីដា បានឱ្យដឹងទៀតថា លោក សាយ សំអាល់ បានពង្រឹងបន្ថែមលើកិច្ចការខាងលើដើម្បីទទួលបានការងារកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា លោក ប៉ាង លីដា ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីលោកបានបំពេញការងារយ៉ាងសកម្មនៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងការស្ដារប្រឡាយ លូ នៅក្នុងមូលដ្ឋានរបស់លោក។

...

ចំពោះ​ភាពសកម្មនេះហើយទើបបានធ្វើឱ្យប្រជាពលរដ្ឋស្គាល់លោកយ៉ាងច្បាស់ ហើយអ្នកខ្លះក៏បានស្នើឱ្យមន្ដ្រីមូលដ្ឋានផ្សេងទៀតយកគំរូតាមលោក។ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានកោតសរសើរលោក ប៉ាង លីដា ថាជាបុគ្គលគំរូមួយរូបដែលមិនអាចខ្វះបាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print