រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១៤លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៩នាក់ (ស្រី ៩នាក់), រងរបួសសរុប ៤២នាក់ (ស្រី ១២នាក់), រងរបួសធ្ងន់ ២៦នាក់ (ស្រី ៩នាក់) រងរបួសស្រាល ១៦នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៦នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ៤លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ៣នាក់), មិនប្រកាន់ស្ដាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់)និងងងុយ ១លើក (ស្លាប់ ១៣នាក់, របួសធ្ងន់ ១៤នាក់, របួសស្រាល ១០នាក់) ៕ជ្រោយពេជ្រ










