ខេត្តពោធិ៍សាត់, ស្ពានខ្ពស់ជាងគេនៅកម្ពុជា «ស្ពានតេជោសន្តិភាពឬស្សីជ្រុំ» បានអន្ទងដួងចិត្តពលរដ្ឋពីគ្រប់ទីកន្លែង ឱ្យជាប់ចិត្តគយគន់ និងចុះលេងកម្សាន្តនៅពេលធ្វើដំណើរឆ្លងកាត់។ តែឥទ្ធិពលអាក្រក់កំលុងពេលនៃសង្គ្រាមឈ្លានពានរបស់ថៃ ធ្វើឱ្យដំណើរកម្សាន្តពលរដ្ឋទៅអូរសោម ឬឆ្លងកាត់ស្ពានខ្ពស់បានធ្លាក់ចុះ។
អូរសោមចម្ងាយជាង១០០គីឡូម៉ែត្រ ពីព្រំដែនខ្មែរ-ថៃ។ ដូច្នេះបញ្ហាព្រំដែនខ្មែរ-ថៃ មិនមានការគំរាមកំហែងសុវត្ថិភាពដល់អូរសោមនោះឡើយ។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាជាង២០លានដុល្លារ។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។
ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ ៕















