មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកកម្ពុជា បានចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់, លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹកជំនន់ទីរួមខេត្តពោធិ៍សាត់ ស្ថានភាពទឹកតាមដងស្ទឹងចុះទៅផ្នែកខាងក្រោមសំណង់ស្ទាក់ទឹកចារឹក និងសំណង់ស្ទាក់ទឹកពោធិ៍អណ្តែត ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

សូមបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងរៀបចំអនុវត្តគម្រោងសាងសង់ទំនប់ទឹកលេខ២ នៅផ្នែកខាងលើស្ទឹងពោធិ៍សាត់ ដើម្បីស្តុកទឹក និងគ្រប់គ្រងទឹកជំនន់ និងគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីទីរួមខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផងដែរ។

លោកអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារមន្ទីរ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់បានទាន់ពេលវេលា៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print