លោក ពុយ គា ៖ អ្នកសារព័ត៌មានគេមិនឱ្យដាក់អារម្មណ៍ទៅនឹងហេតុការណ៍ ដូចជា បង្ហាញការស្អប់ ចំអកចំអន់ ឬបង្ហាញការខឹងសម្បានោះទេ!

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានរំលឹកថា ៖ «អ្នកសារព័ត៌មានគេមិនឱ្យដាក់អារម្មណ៍ទៅនឹងហេតុការណ៍ ដូចជា បង្ហាញការស្អប់ ចំអកចំអន់ ឬបង្ហាញការខឹងសម្បានោះទេ!» ក្នុងប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមានអ្នកសារព័ត៌មានមួយ ចំនួនបានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។

ក.អ.ក មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែ អ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មានត្រូវបន្តយកចិត្តទុកដាក់ក្នុងការ បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្ត អ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ។ ជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូល រួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបានពិសេសអ្នកផ្សាយ ផ្ទាល់ពីទីកន្លែងកើតហេតុដែលជាហេតុនាំឱ្យរងការរិះគន់ និងប្រឈមផ្លូវច្បាប់ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវ ក្រមសីលធម៌និងវិជ្ជាជីវៈ។

ក.អ.ក ចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានរួចផុតពីការរិះគន់ និងប្រឈមផ្លូវច្បាប់ នោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាពរស់ នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។

ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ សំខាន់ចៀសវាងការប្រើអារម្មណ៍ដើម្បីអត្ថាធិប្បាយ ឬវិនិច្ឆ័យព័ត៌មាន ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ក្នុងពេល កំពុងផ្សាយផ្ទាល់ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់មុននឹងចេញផ្សាយព័ត៌មានជាសាធារណៈ ធ្វើយ៉ាងណា ទទួលបានទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់។

ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគមសារ ព័ត៌មានផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ការ អភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print