ភំ្នពេញ ៖ ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមុិញ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅនាយកដ្ឋានអង្គរក្ស ដោយមានសិក្ខាកាមជាអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីចូលរួមសរុប ៥០រូប (ស្រី ០៥រូប) មកពីបណ្ដានាយកដ្ឋានជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
ខ្លឹមសារវគ្គបណ្តុះបណ្តាលរំលេចអំពីអត្ថប្រយោជន៍នៃការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់បទល្មើសសម្អាតប្រាក់ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧វិច្ឆិកាក្រសួងមហាផ្ទៃ បានចេញប្រកាសព័ត៌មានអំពីការពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន ចំពោះករណី លោកឧត្តមសេនីយ៍ ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ។ មកដល់ថ្ងៃទី២០វិច្ឆិកា មិនទាន់ឃើញមានសេចក្តីប្រកាសពីលទ្ធផលនៃការស្រាវជ្រាវឬបកស្រាយពីក្រសួងឬសាម៉ីខ្លួនឧត្តមសេនីយ៍ស៊ាង ធារីទ្ធ អ្វីឡើយ។
វត្តមានរបស់លោក ស្មើនឹង សេចក្តីប្រកាសព័ត៌មាន អំពីការពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន ចំពោះករណី លោកឧត្តមសេនីយ៍ ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ មិនទាន់បង្ហាញលទ្ធផល ឬគ្មានកំហុសទេដឹង ! នេះជាចំណុចមួយបង្ហាញឱ្យឃើញថា ប៉ះពាល់ដល់ទិដ្ឋភាពសង្គម ខណៈបណ្តាញសង្គមកំពុងតាមដាន និងទិដ្ឋភាព ខណៈថ្នាក់លើកំពុងឱ្យស្រាវជ្រាវ ដើម្បីសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន ! ម្យ៉ាងទៀត …..ឬក៏កម្មវិធី «បើកវគ្គបណ្តុះបណ្តាលនគរបាល» ជារូបចាស់ ?












