ជនជាតិចិននិងភូមាចំនួន១៥នាក់លួចឆ្លងដែនខុសច្បាប់ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នគរបាលការពារព្រំដែនគោក៨១៥ស្រុកម៉ាឡៃបានឃាត់ខ្លួនជនជាតិចិននិងភូមាចំនួន១៥នាក់ឆ្លងដែនពីប្រទេសថៃមកកម្ពុជាដើម្បីរកការងារធ្វើនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សមត្ថកិច្ចបន្តថាៈ តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី លី
ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួមសហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេសលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ចំនួន០៩នាក់ (ស្រី០២នាក់) ក្នុងនោះ ជនជាតិចិនចំនួន០៥នាក់(ប្រុស) និងជនជាតិភូមាចំនួន០៤នាក់ (ស្រី០២នាក់) នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់ការអនុវត្តនីតិវិធីទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print